ព័ត៌មានជាតិ
សម្ដេចតេជោ សម្រេចបិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះស្របច្បាប់ក៏ដោយ
BY Khmernote Media
February 20, 2021
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ធ្វើការបិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះស្របច្បាប់ក៏ដោយ ព្រោះប្រទេសទាំងនោះកំពុងតែមានវិធានការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ខ្លាំង ប៉ុន្តែចំពោះពលរដ្ឋខ្មែរដែលចូលមកក្នុងប្រទេសវិញ គឺនៅតែទទួលហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃជាកំហិត៕
