ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មនុស្ស២៤នាក់ ឆ្លងជំងឺកូវីដ-១៩ ពីស្ត្រីជនជាតិចិនម្នាក់ ខណៈពួកគេមិនរស់នៅជុំគ្នា គឺរស់នៅរប៉ាត់រប៉ាយ ហើយមួយចំនួនជាអ្នកធ្វើការក្នុងក្លឹបកំសាន្ត

    BY Khmernote Media February 20, 2021
    មនុស្ស២៤នាក់ ឆ្លងជំងឺកូវីដ-១៩ ពីស្ត្រីជនជាតិចិនម្នាក់ ខណៈពួកគេមិនរស់នៅជុំគ្នា គឺរស់នៅរប៉ាត់រប៉ាយ ហើយមួយចំនួនជាអ្នកធ្វើការក្នុងក្លឹបកំសាន្ត

    យោងតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលបានរកឃើញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា ក្រសួងបានរកឃើញវិជ្ជមានថ្មី៣នាក់លើអ្នកដំណើរដែលធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជា និងរកឃើញករណីវិជ្ជមានថ្មីម្នាក់លើស្ត្រីជនជាតិចិន ដែលគ្រោងធ្វើដំណើរទៅប្រទេសចិនវិញ ហើយស្ត្រីជនជាតិចិនរូបនេះបានចម្លង មនុស្ស២៤នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ជាមួយនាង។

    ក្នុងនោះដែរក្រសួងក៏បានរកឃើញវិជ្ជមានថ្មីជនជាតិ៣នាក់ទៀត ដែលគ្រោងធ្វើដំណើរទៅប្រទេសចិន និងបានធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី១៩ ហើយក៏បានរកឃើញវិជ្ជមានថ្មីលើស្ត្រីជនជាតិ ឈីលី ម្នាក់ទៀតដែលគ្រោងធ្វើដំណើរទៅប្រទេសឡាវ និងបានធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី១៩។

    គួរបញ្ជាក់ផងដែរថា ចំពោះអ្នកជំងឺ២៤នាក់ដែលបានប៉ះពាល់និងឆ្លងជំងឺកូវីដ-១៩ ពីស្ត្រីជនជាតិអាយុ២៧ឆ្នាំ ពួកគេមិនរស់នៅជុំគ្នានោះទេ គឺរស់នៅរប៉ាត់រប៉ាយ ខណៈអ្នកជំងឺមួយចំនួនជាអ្នកធ្វើការក្នុងក្លឹបកំសាន្ត ហើយក្រុមការងារក្រសួងសុខាភិបាលកំពុងធ្វើការស្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩៕

    Share This Post: