កូវីដ-១៩
សារបន្ទាន់! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 និងទីតាំងដទៃទៀត សូមមេត្តារួសរាន់ទៅពិនិត្យសុខភាព
BY Khmernote Media
February 20, 2021
យោងតាមការបង្ហោះរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា៖ “សារបន្ទាន់ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងភោជនីយដ្ឋាននិងក្លិប អិនប្រាំបីទាំងអស់ និងទីតាំងដទៃទៀត សូមមេត្តារួសរាន់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ហើយធ្វើចត្តាឡីស័ករយៈពេល១៤ ជាកំហិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ “៕


