ព័ត៌មានជាតិ
ក្រសួងធម្មការ និងសាសនា សម្រេចផ្អាកដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០២០-២០២១
BY Khmernote Media
February 22, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២០-២០២១។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការផ្អាកដំណើរការប្រឡងខាងលើ បានធ្វើឡើង ដើម្បីចៀសវាងការឆ្លងជំងឺកូដ-១៩ ចូលក្នុងមណ្ឌលប្រឡង និងរីករាលដាលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈស្តីពីកលើជំងឺរាតត្បាតកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន