ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ ឃើញមានពលរដ្ឋមក​តម្រង់ជួរ​រងចាំធ្វើតេស្ត​រកវីរុស​កូវីដ​១៩ នៅមណ្ឌលសុខភាពចាក់អង្រែ​ យ៉ាងច្រើនកុះករ​

    BY Khmernote Media February 22, 2021
    ព្រឹកនេះ ឃើញមានពលរដ្ឋមក​តម្រង់ជួរ​រងចាំធ្វើតេស្ត​រកវីរុស​កូវីដ​១៩ នៅមណ្ឌលសុខភាពចាក់អង្រែ​ យ៉ាងច្រើនកុះករ​

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៥នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៥នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២១នេះផងដែរ យើងសង្កេតឃើញ​មានបងប្អូនប្រជាពលរដ្ឋបានមក​តម្រង់ជួរ​រងចាំធ្វើតេស្តរកវីរុស​កូវីដ​១៩នៅមណ្ឌលសុខភាពចាក់អង្រែ​ យ៉ាងច្រើនកុះករ​ ហើយខាង​អាជ្ញាធរ​ខណ្ឌមានជ័យ​ក៏បានចុះធ្វើការសម្របសម្រួល​សណ្ដាប់ធ្នាប់​ និងសម្រួលចរាចរណ៍​ ដើម្បីកុំអោយមានការកកស្ទះផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: