ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នករត់ឡានតាក់ស៊ី និងម៉ូតូកង់បី ដែលធ្លាប់ដឹកភ្ញៀវនៅទីតាំងទាំង២៣ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិក រសៀលនេះ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យអ្នករត់ឡានតាក់ស៊ី និងម៉ូតូកង់បីទាំងអស់ ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ សូមប្រញាប់មកធ្វើតេស្តរកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រួមមាន៖

១- ក្លិប N8 សង្កាត់ទួលស្វាយព្រៃ
២- Casa By Meridian កោះពេជ្រ
៣- Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
៤- City Confort សង្កាត់បឹងព្រលឹត
៥- The Bridge សង្កាត់ទន្លេបាសាក់
៦- The Point Service Apartemt សង្កាត់ផ្សារដើមគរ
៧– Mekong Street សង្កាត់ជ្រោយចង្វារ
៨- Pent House Apartment សង្កាត់ទន្លេបាសាក់
៩- Skyline Dumex សង្កាត់មិត្តភាព
១០- Somet Condoninium សង្កាត់វាលវង់
១១- Residence L Olymic សង្កាត់អូឡាំពិច
១២- Prince Plazza Centre សង្កាត់ទន្លេបាសាក់
១៣- Celests Skybar សង្កាត់ទន្លេបាសាក់
១៤- Diamond Twin កោះពេជ្រ
១៥- Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
១៦- ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
១៧- Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
១៨- ហាង The World សង្កាត់បឹងត្របែក
១៩- ហាង វ័នមែនសិន សង្កាត់បឹងត្របែក
២០- ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
២១- Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង
២២- វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
២៣- សាលា SIS សង្កាត់ផ្សារដើមគរ។
