ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំប្រកាស បិទសាលារៀនទាំងអស់រយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

    BY Khmernote Media February 22, 2021
    ក្រសួងអប់រំប្រកាស បិទសាលារៀនទាំងអស់រយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឹកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

    Share This Post: