ព័ត៌មានជាតិ

ចោរ២នាក់លួចកាច់-កម៉ូតូ តែមិនបានសម្រេច ត្រូវអ្នកភូមិដេញប្រផាប់ចាប់ប្រផីងប្រគល់ឲ្យសមត្ថកិច្ច

BY
Khmernote Media
February 23, 2021

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានអ្នកភូមិដេញប្រផាប់ចាប់ប្រផីង រួចប្រគល់ឲ្យកម្លាំងប៉ុស្តិ៍ចតុមុខ យកទៅសាកសួរបន្ត បន្ទាប់ពីចូលលួចកាច់កម៉ូតូ Wave មិនបានសម្រេច តែត្រូវអ្នកភូមិម្នាក់ចេញពីធ្វើការជិះមកបន្ទប់ជួលវិញប្រទះឃើញ ហើយជនសង្ស័យក៏នាំគ្នារត់ចេញពីកន្លែងទុកម៉ូតូបំណងគេចខ្លួន តែគេស្រែកចោរៗផ្អើលអ្នកជិតខាងជួយនាំគ្នាចាប់បានទាំងពីរនាក់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងនៅផ្លូវបេតុង ដឿងហែម ជាប់ផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ នាម៉ោងជាង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លូន យកទៅសាកសួរបន្ត ដោយមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ទៅបំភ្លឺជូនដល់ប៉ុស្តិ៍ផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: