ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងអនុវិទ្យាល័យឆាយឆុប នោះទេ

    BY Khmernote Media February 24, 2021
    រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងអនុវិទ្យាល័យឆាយឆុប នោះទេ

    យោងតាមលិខិតពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីមានរបាយការណ៍សង្ខេបរបស់លោកនាយកអនុវិទ្យាល័យឆាយឆុប ហើយដោយមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមថា មានករណីឆ្លងជំងឺកូវីដ១៩ ដល់សិស្សនៃអនុវិទ្យាល័យឆាយឆុប រដ្ឋបាលខេត្ត សូមធ្វើការបញ្ជាក់ជូនថា មិនមាននករណីឆ្លងជំងឺកូវីដ១៩ទេ។

    ករណីនេះះ ដោយសារឪពុកម្តាយរបស់សិស្សម្នាក់ នៃអនុវិទ្យាល័យឆាយឆុប បានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ នោះឡើយ ហេតុនេះ ពួកគាត់ស្ថិតក្នុងចំណោមអ្នកប្រឈមឆ្លងជំងឺទាបបំផុត។

    បច្ចុប្បន្ន ពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងមានការយកចិត្តទុកដាក់ពីក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺផងដែរ៕

    Share This Post: