ព័ត៌មានជាតិ
ក្រសួងសុខាភិបាលច្រានចោលទាំងស្រុង ការផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលថា “កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន”
BY Khmernote Media
February 24, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។

ការប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»៕

រូបតំណាង