ព័ត៌មានជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសបិទរោងកុន និងសារមន្ទីរទាំងអស់នៅខេត្តព្រះសីហនុ រយៈពេល០២សប្តាហ៍
BY Khmernote Media
February 24, 2021
យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សាយថ្ងៃទី២4 ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថា៖

ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងខេត្តព្រះសីហនុចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
