ព័ត៌មានជាតិ
ទីបំផុត ជនជាតិចិនជានាយកសារព័ត៌មាន Angkor Today ដែលផ្សាយថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ
BY Khmernote Media
February 24, 2021
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ផងដែរថា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក៏បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Today ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។ លោកជំទាវក៏បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺសម្រាប់ចាក់ឱ្យក្រុមមនុស្សអាទិភាព ដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិនប៉ុណ្ណោះ៕
