កូវីដ-១៩
មិនធ្លាប់មានពីមុន ! ត្រឹម៦ថ្ងៃសោះ កម្ពុជា រកឃើញវិជ្ជមានថ្មីឆ្លងក្នុងសហគមន៍ កើនដល់ ១៩៤នាក់
BY Khmernote Media
February 25, 2021
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអោយដឹងថាគិតមកទល់នឹងពេលនេះ រយៈពេល៦ថ្ងៃជាប់គ្នា កម្ពុជារកឃើញវិជ្ជមានថ្មីដែលឆ្លងក្នុងសហគមន៍ចំនួន១៩៤ករណី ដែលនេះជាចំនួនមួយមិនធ្លាប់មានពីមុននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថាគិតមកត្រឹមពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញទីតាំងមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ដែលធ្វើអោយចំនួនទីតាំងពាក់ព័ន្ធសរុបកើនដល់៦៣កន្លែង សម្រាប់តែនៅរាជធានីភ្នំពេញ តែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងការរកឃើញទីតាំងថ្មីដែលពាក់ព័ន្ធនេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូន ដែលធ្លាប់ចេញចូលទីតាំងទាំង៦៣កន្លែងនេះ ទាក់ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។




