ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តកណ្ដាល រកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កើនដល់ ៩៤២នាក់ហើយ

    BY Khmernote Media February 25, 2021
    ខេត្តកណ្ដាល រកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កើនដល់ ៩៤២នាក់ហើយ

    ខេត្តកណ្ដាល ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា រយៈពេល ៥ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តកណ្តាល បានរកឃើញមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ចំនួន ៩៤២នាក់ ដោយក្នុងនោះមានស្រ្តីចំនួន ៥០៧នាក់ និងបានយកសំណាកមានចំនួនសរុប ៧០៩នាក់ ក្នុងនោះស្រ្តីមានចំនួន ១០៣នាក់។

    បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ ត្រូវបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាមានចំនួន ១៧៦នាក់ និងធ្វើចត្តាឡីស័កនៅតាមផ្ទះមានចំនួន ៦៩៧នាក់។ ចំនែកបុគ្គលិកក្លឹប N8 ម្នាក់ ដែលវិជ្ជមានកូវីដ១៩ ហើយរស់នៅក្រុងតាខ្មៅ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបេង និងហង់សិន នារាជធានីភ្នំពេញ។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» មានចំនួនសរុប ១៩៤នាក់ហើយ ចំណែកឯទីតាំងពាក់ព័ន្ធនៅក្នុងរាជធានីភ្នំពេញកើនដល់៦៣កន្លែងផងដែរ៕

    Share This Post: