អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២នាក់ទៀត នៅទួលសង្កែទី២ និងប្លុកកាមកូស៊ីធី
បើតាមការអោយដឹងពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅលើ Facebook របស់លោកនៅមុននេះបន្តិចបានអោយដឹងថា អាជ្ញាធរបានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២នាក់ទៀតនៅក្នុងសង្កាត់ទួលសង្កែទី២ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន។ លោក ជា ពិសី បានរៀបរាប់អោយដឹងថា៖

“ព័ត៌មាន ស្តីពី ការរកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ៖
១- បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។
២- បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអាគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានបញ្ជូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯ កន្លែងស្នាក់នៅទាំង០២ទីតាំងខាងលើ ត្រូវបានបិទមិនអោយមានការចេញចូលជាសាធារណៈឡើយ៕”








