ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតត្រឹមថ្ងៃនេះ ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដសរុប ៨នាក់ និងធ្វើតេស្តសំណាកអ្នកពាក់ព័ន្ធ ១៥៦២នាក់

    BY Khmernote Media February 25, 2021
    គិតត្រឹមថ្ងៃនេះ ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដសរុប ៨នាក់ និងធ្វើតេស្តសំណាកអ្នកពាក់ព័ន្ធ ១៥៦២នាក់

    យោងតាមលិខិតពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុមាន វិជ្ជមានវីរុសកូវីដ១៩ កើនឡើងដល់ចំនួន ៨នាក់។ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកសកម្មភាពអាជិវកម្មលើទីតាំងពាក់ព័ន្ធចំនួន ៦កន្លែងរួមមាន៖ សណ្ឋាគារជីនប៉ីទាំង ៣សាខា អគារស្នាក់នៅរួមវ៉ាន់ឃីធឹងរបស់ក្រុមហ៊ុន ជីនប៉ី សណ្ឋាគារ ហ័ងហ្គ័នជាយី (Crowne Plaza) និងអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូរ-អាជីវកម្ម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    មកដល់ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកតេស្តពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់ខាងលើសរុបចំនួន ១៥៦២នាក់ ស្រី ៥០៣នាក់។

    Share This Post: