ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកជំងឺកូវីដ ២នាក់ គេចវេះមិនមកព្យាបាល ពេលនេះក្រសួងកំពុងតែតាមរក

    BY Khmernote Media February 26, 2021
    អ្នកជំងឺកូវីដ ២នាក់ គេចវេះមិនមកព្យាបាល ពេលនេះក្រសួងកំពុងតែតាមរក

    នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៤នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

    បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានឲ្យដឹងទៀតថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ២នាក់ គេចខ្លួនមិនព្រមមកសម្រាកព្យាបាល ។ បច្ចុប្បន្នក្រុមការងារកំពុងរុករកអ្នកជំងឺកូវីដ ១៩ ទាំង ២នាក់នោះ ដើម្បីយកមកដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    Share This Post: