ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលសម្រេចរឹតបន្តឹងវិធានការបន្ថែមចំពោះបុគ្គល និងទីតាំងមិនសហការពាក់ព័ន្ធករណីកូវីដ, ជនបរទេសបណ្តេញចេញពីប្រទេស រីឯទីតាំងត្រូវបិទអាជីវកម្មតែម្តង

    BY Khmernote Media February 26, 2021
    រាជរដ្ឋាភិបាលសម្រេចរឹតបន្តឹងវិធានការបន្ថែមចំពោះបុគ្គល និងទីតាំងមិនសហការពាក់ព័ន្ធករណីកូវីដ, ជនបរទេសបណ្តេញចេញពីប្រទេស រីឯទីតាំងត្រូវបិទអាជីវកម្មតែម្តង

    យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការចំនួន ៣ចំណុចរួមមាន៖

    ទី១៖ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី

    ទី២៖ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់

    ទី៣៖ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

    Share This Post: