សង្គម

ក្រសួងធនធានទឹកប្រកាសឲ្យប្រជាពលរដ្ឋត្រៀមជម្លៀសខ្លួនរកទីទួលសុវត្ថិភាព ដោយសារតែបាក់ទំនប់វារីអគ្គិសនីនៅជិតព្រំដែនកម្ពុជា-ឡាវ

BY
Khmernote Media
July 24, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅជិតព្រំដែលកម្ពុជា-ឡាវ បានបាក់ បណ្តាលឲ្យទឹកហូរចេញពីទំនប់ ហូរចូលទន្លេសេកុង។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុង ពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ទៅរកទីទួលសុវត្ថិភាព ជៀសវាងកើតមានហេតុការណ៍ណាមួយកើតឡើង៕

អត្ថបទ៖ សេម

Share This Post: