ព័ត៌មានជាតិ

រដ្ឋបាលស្រុកឈូក ខេត្តកំពត ប្រកាសមិនទាន់រកឃើញវិជ្ជមានកូវីដ នៅស្រុកឈូកនោះទេ តែអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នក្រោយមាន អ្នកពាក់ព័ន្ធប្រយោល១៧នាក់ ដែលចូលរួមមង្គលការនៅខេត្តកំពង់ចាម

BY
Khmernote Media
February 27, 2021

កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញបុរសម្នាក់ជនជាតិខ្មែរ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភីបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនេះមានផ្ទុកជំងឺកូវីដ១៩។ ដោយឡែកឪពុក-ម្តាយកូនកំលោះ ដែលពាក់ព័ន្ធក្នុងករណីនេះ បានត្រឡប់ទៅផ្ទះវិញនៅស្រុកឈូក ខេត្តកំពត។

ថ្មីៗនេះដែររដ្ឋបាលស្រុកឈូក ក៏បានប្រកាសអោយបងប្អូនបង្កើនការប្រុងប្រយ័ត្ននិងកុំមានការភាន់ច្រលំលើករណីថាមានការកើតជំងឺកូវីដនៅស្រុកឈូក ពួកគាត់ពុំទាន់បានរកឃើញថាមានកើតជំងឺកូវីដ១៩នៅឡើយទេ តែមានអ្នកជាប់ពាក់ពន្ធ័ដោយប្រយោលចំនួន១៧នាក់ ស្រី០៧នាក់​ { ព័ត៌មានបឋម ករណីអ្នកពាក់ពន្ធ័ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនកំលោះឈ្មោះ ហ៊ុន សុខនី​ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានឪពុក ម្តាយ និងសាច់ញាតិមានទីលំនៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត​} ៕

Share This Post: