កូវីដ-១៩

បន្ទាន់ ! រដ្ឋាភិបាលជប៉ុន សម្រេចដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី

BY
Khmernote Media
February 27, 2021

បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអោយដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងជំងឺប្រភេទថ្មីនេះចំនួន៣ករណីលើអ្នកដំណើរបរទេស។

នៅក្នុងសេចក្តីជូនដំណឹងដដែលនេះបានបន្តអោយដឹងទៀតថា ការប្រកាសបញ្ចូលកម្ពុជាទៅក្នុងបញ្ជីនេះនឹងចូលជាធរមាននៅម៉ោង 00:00 ថ្ងៃទី០១ មីនា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេស/តំបន់ចំនួន៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ-១៩ ទម្រង់ថ្មី៕

Share This Post: