ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញផ្ទះគេចាក់សោទុកចោលអត់មានមនុស្សនៅ ផ្លោះចូលទៅលួចទ្រព្យសម្បត្តិ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

    BY Khmernote Media February 28, 2021
    ឃើញផ្ទះគេចាក់សោទុកចោលអត់មានមនុស្សនៅ ផ្លោះចូលទៅលួចទ្រព្យសម្បត្តិ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

    ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅផ្ទះមួយកន្លែងខណៈម្ចាស់ចាក់សោទុកចោល ។ ហេតុការណ៍លួចនេះ កើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុច:ផ្ទះគ្មានមនុស្សនៅ ភូមិព្រែក សំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនសង្ស័យមានឈ្មោះលី ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។ សម្ភារ:បាត់បង់: សម្ភារ:មួយចំនួន។

    នៅមុនកើតហេតុ ជនរងគ្រោះបានទុកសម្ភារ:នៅក្នុងរបងផ្ទះហើយបិទទ្វារចោលគ្មានមនុស្សនៅទេ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចយកម្ភារ:ហើយគេខ្លួចបាត់។

    ក្រោយកើតហេតុជនរងគ្រោះបានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពដោយឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពលួចសម្ភារ: ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីស្រាវជ្រាវរកជនសង្ស័យក្រោយពីបានទទួលបណ្តឹងរួចមក កម្លាំងបានចុះស្រាវជ្រាវតាមរយ:រូបនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបានហើយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: