ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុក្ខជាន់ទុក្ខ! យុវជន៣នាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកា.ប់ បណ្ដាលឲ្យរងរបួស២នាក់ ភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ទៅចូលផ្ទះប្រជាពលរដ្ឋត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដោយសារស្មានតែជាចោរ

    BY Khmernote Media March 1, 2021
    ទុក្ខជាន់ទុក្ខ! យុវជន៣នាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកា.ប់ បណ្ដាលឲ្យរងរបួស២នាក់ ភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ទៅចូលផ្ទះប្រជាពលរដ្ឋត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដោយសារស្មានតែជាចោរ

    ភ្នំពេញ: យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងត្រូវក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវនិងដំបងដេញវាយនិងកាប់បណ្ដាលឲ្យភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវម្ចាស់ផ្ទះចាប់ឃាត់ខ្លួនដោយចោទថា ប៉ុនប៉ងលួចព្រទ្យសម្បត្តិរួចប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

    ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូមានឈ្មោះ រត័ ថាត់ អាយុ១៣ឆ្នាំមុ ខរបរជួយលក់ដូរម្តាយ ស្នាក់នៅក្នុងរោងសំណង់ក្នុងបុរី ឌីអ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានរងរបួសជើងម្ខាង។ ទី២ រត័ ថា ភេទប្រុស អាយុជិត២០ឆ្នាំ មុខរបរខាងជាងឈឺ រងរបួសដៃម្ខាង។ ទី៣ មានឈ្មោះ ញុញ ភេទប្រុស មុខរបរជាងឈើ មិនមានរងរបួស។

    តាមការរៀបរាប់ពីស្ត្រីម្នាក់ដែលអះអាងថាជា ម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុឈ្មោះ រត័ថាត់ ជាកូនរបស់គាត់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BK-1571 ទៅយកបងម្នាក់និងមិត្តភក្តិម្នាក់ទៀតនៅឯម្ដុំផ្សារត្រពាំងថ្លឹង រួចធ្វើដំណើរមកវិញ តាមបណ្ដោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខវត្តកំពែង ក៏ប្រទះនឹងក្មេងទំនើងមួយក្រុមជិះម៉ូតូ៣គ្រឿងម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងដាវមួយ ដើមបានជិះដេញកាប់និងវាយរហូតមកដល់ចំណុចកើតហេតុខាងលើធ្វើឲ្យពួកគេភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យកខ្លួន ទៅចូលក្នុងផ្ទះប្រជាដ្ឋមួយកន្លែង ត្រូវម្ចាស់ផ្ទះធ្វើការឃាត់ខ្លួនដោយចោទថាប៉ុនប៉ងលួចទ្រព្យសម្បត្តិ រួចក៏នាំគ្នាធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។ ចំណែកជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

    បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំជនរងគ្រោះទាំង៣នាក់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកម្ចាស់ផ្ទះមិនបានប្ដឹងផ្ដល់អ្វីនោះទេ សូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: