ព័ត៌មានជាតិ
រថយន្តបែនដឹកថ្ម បើកលឿនជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងក្នុងរថយន្ត
BY Khmernote Media
March 1, 2021
ភ្នំពេញ៖ កងសង្គ្រោះបន្ទាន់៧១១ បានចេញមកជួយសង្គ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តបែនដឹកថ្មផេះ បើកលឿនបានជ្រុលទៅបុករថយន្តដឹកមេសុីម៉ងត៍ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងម្នាក់។ សូមជំរាបផងដែរថា កងសង្រ្គោះបន្ទាន់៧១១ បានបញ្ចេញរថយន្តស្ទូច និងម៉ាសុីនកាត់ដែក ដេីម្បីជួយសង្គ្រោះតៃកុងដែលគៀបជាប់ក្នុងរថយន្ត។

សូមបញ្ជាក់ថា ករណីខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៣:៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ មុខសាលាកូរ៉េ មហាវិថីឈ្នះឈ្នះ ចំណុចភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សូមជំរាបថា តៃកុងរថយន្តត្រូវបានកងសង្រ្គោះបន្ទាន់៧១១ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈ ដេីម្បីជួយសង្រ្គោះផងដែរ៕
