កូវីដ-១៩

ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៨០ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នាំឱ្យករណីសរុបមានជាង ២៦,០០០ ករណី

BY
autoadmin
March 1, 2021

ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨០ករណី ត្រូវបានគេបញ្ជាក់នៅថ្ងៃនេះ ហើយក្នុងនោះមាន ១៦នាក់ ជាអ្នកត្រឡប់ពីក្រៅប្រទេស និងត្រូវបានដាក់នៅកន្លែងដាច់ដោយឡែក។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់គឺមាន ២៨នាក់ បានប៉ះពាល់តំបន់មានហានិភ័យខ្ពស់, ១៩នាក់ ត្រូវបានរកឃើញពីខេត្តសាមុតសាខន ហើយក្រៅពីនោះគឺរកឃើញនៅទីក្រុងបាងកក ខេត្តណាខនផាថុម ឈុនបូរី និងរ៉ាត់ចាបូរី។

គិតត្រឹមថ្ងៃច័ន្ទនេះចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនដល់ ២៦,០៣១ ករណី ដោយក្នុងនោះមាន ២៣,២៤៥ ករណី ជាការចម្លងក្នុងសហគមន៍ និង ២,៧៨៦ ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ចាក់នោះទេ ដូច្នេះការស្លាប់គឺនៅតែមាន ៨៣ នាក់ដដែល។ ចំណែកចំនួនអ្នកជំងឺនៅឯមន្ទីរពេទ្យមានចំនួន ៦២៤នាក់ ហើយមាន ២៥,៣២៤នាក់ បានជាសះស្បើយ និងរំសាយទៅផ្ទះគិតត្រឹមថរយៈពេល ២៤ម៉ោង ចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: