ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វីដេអូស្តែងៗ សកម្មភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបា.ញ់ប្រហារក្រុមចោរចាប់ជំរិត នៅក្នុងបុរីអង្គរភ្នំពេញ

    BY Khmernote Media March 1, 2021
    វីដេអូស្តែងៗ សកម្មភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបបា.ញ់ប្រហារក្រុមចោរចាប់ជំរិត នៅក្នុងបុរីអង្គរភ្នំពេញ

    យោងតាមការបញ្ជាក់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

    តាមការបញ្ជាក់ពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះម្ចាស់ផ្ទះព្រមទាំងសមត្ថកិច្ច គឺមានសុវត្ថិភាពទាំងអស់។ ខាងក្រោមនេះគឺជាសកម្មភាពរបស់ក្រុមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបក្រុមចោរចាប់ជំរិតទាំង៤នាក់នោះ៖

    Share This Post: