ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ​ខេត្ត​ព្រះសីហនុសម្រេច​បិទ​បណ្តោះអាសន្នចំនួន២៩ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

    BY Khmernote Media March 1, 2021
    អាជ្ញាធរ​ខេត្ត​ព្រះសីហនុសម្រេច​បិទ​បណ្តោះអាសន្នចំនួន២៩ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

    ខេត្ត​ព្រះសីហនុ​៖​ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតមកដល់​ថ្ងៃ​ទី​០១ ខែ​មីនា ​ឆ្នាំ​២០២១នេះ​ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចចុះបិទទីតាំងចំនួន២៩ទីតាំង​ ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ នេះបើតាមប្រសាសន៍របស់ឯកឧត្តម គួច​ ចំរេីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់ឱ្យ​វិទ្យុជាតិកម្ពុជា​​ឱ្យដឹង​។

    ឯកឧត្ដម​ គួច​ ចំរេីន​ បាន​បញ្ជាក់​ឱ្យដឹងទៀតថា​ ទីតាំងដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ នៅខេត្ដព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ ការពារ និង ៣ កុំ។

    ៣ការពារ គឺ១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារៈសំខាន់ណាស់ ដូច្នេះទើបយើងអាច យកឈ្នះលើកូវីដ-១៩ បានជោគជ័យ។ ចំណែក ៣កុំ គឺ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: