ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋធ្វើចត្តាឡីស័ក ដែលមានជីវភាពខ្វះខាត ហើយមានលក្ខណៈសម្បត្តិទាំង៤នេះ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ

    BY Khmernote Media March 2, 2021
    ពលរដ្ឋធ្វើចត្តាឡីស័ក ដែលមានជីវភាពខ្វះខាត ហើយមានលក្ខណៈសម្បត្តិទាំង៤នេះ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សូមកុំមានការព្រួយបារម្ភអ្វីទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ និងមានលក្ខណៈសម្បត្តិទាំងបួនដូចក្នុងសេចក្តីជូនដំណឹងនេះ នឹងទទួលបានថវិកាសរុបចំនួន៣០ម៉ឺនរៀល​ និងអង្ករ២០គ.ក។ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង៤ដូចខាងក្រោម៖

    ១.អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”
    ២.អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
    ៣.អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ
    ៤.អ្នកដែលមានជីវភាពខ្វះខាត។

    សម្រាប់ព័ត៌មានបន្ថែម​ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧, ០១១ ៨៤៨ ៦៧៧, ០១២ ៥១៣ ៧៨៤, ០១២ ៩៩៨ ១២៧ ។ រដ្ឋបាលរាជធានីភ្នំពេញមានក្ដីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍” សហគមន៍ ២០កុម្ភៈ” សហការអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: