រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់សណ្ឋាគារមួយ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបានចេញសេចក្តី ស្តីពីការដាក់សណ្ឋាគារ សាកាណា (SAKANA HOTEL) ស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាកន្លែងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅខេត្តព្រះសីហនុ ក្រោយអ្នកឆ្លងជំងឺកូវីដនៅខេត្តមួយនេះ កើតឡើងដល់ជិត ៥០នាក់ ហើយភាគច្រើនបំផុតជាជនជាតិចិន។

ដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់សណ្ឋាគារ សាកាណា ត្រូវមានភារកិច្ចដូចជា៖
-ផ្អាកមិនទទួលភ្ញៀវដទៃឲ្យស្នាក់នៅក្នុងសណ្ឋាគារ
-ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាល ដើម្បីរៀបចំទីតាំងខាងលើឲ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
-រៀបចំសំអាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេនសណ្ឋាគារមុនពេលយកអ្នកជំងឺមកព្យាបាល និងពេលក្រោយបញ្ជប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
-ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារចាំបាច់ត្រូវបម្រើការងារបន្តដូចជា៖ អ្នកសំអាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខ…។ល។ ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ
-ត្រូវវេចខ្ចប់ដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកំទេចចោល ៕


