លោក William Guang ទម្លាយឲ្យដឹងមេក្លោង អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ផ្ញើសារមកលោកបែបនេះ ពេលកន្លងទៅ
នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។

អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។
ជុំវិញករណីនេះ លោក William Guang បានបញ្ជាក់ថា ជនល្មើសឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ក៏ធ្លាប់ផ្ញើសាររបស់រយៈបណ្តាញសង្គមមកលោកដែរនាពេលកន្លងទៅ។ លោក William Guang បានឲ្យដឹងថា “ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?”៕

