កូវីដ-១៩

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កើនដល់ ៣៧៤នាក់ ក្នុងនោះមានជនជាតិខ្មែរ ៤៤នាក់

BY
Khmernote Media
March 3, 2021

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៤នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ ក្នុងនោះគេកត់សំគាល់ឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ បានកើនឡើងរហូតដល់ ៣៧៤នាក់ (ជនជាតិខ្មែរ ៤៤នាក់) ដែលគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងនោះដែរក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាសអោយធ្វើការផ្អាកអាជីវកម្មនានា ក៏ដូចជាសាលារៀន ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។

ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនេះដែរ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំង កូវីដ-១៩ ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយធ្វើការអនុវត្តន៍នូវវិធានការការពារខ្លួន “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Share This Post: