ព័ត៌មានជាតិ
ពលរដ្ឋ ១៣១គ្រួសារ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ កំពុងជាប់ធ្វើចត្តាឡីស័ក
BY Khmernote Media
March 3, 2021
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន ចំនួន១៣១គ្រួសារ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសធ្វើការអនុវត្តន៍នូវវិធានការការពារខ្លួន “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
