កូវីដ-១៩

ស្ត្រីវៀតណាម វ័យក្មេង២នាក់ ជិះតាក់ស៊ីពីភ្នំពេញ ទៅដល់ព្រំដែនបាវិត មានបំណងឆ្លងដែនតែមិនបានសម្រេច ស្រាប់តែរកឃើញថាឆ្លងជំងឺកូវីដ-១៩ ទាំង២នាក់

BY
Khmernote Media
March 3, 2021

កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានស្ត្រីជនជាតិវៀតណាម វ័យក្មេង២នាក់បានជិះតាក់ស៊ីពីភ្នំពេញ ទៅដល់ព្រំដែនបាវិត ដោយមានបំណងចង់ឆ្លងដែនទៅប្រទេសកំណើតរបស់ខ្លួនវិញតែដោយសារតែគ្មានឯកសារគ្រប់គ្រាន់ ក៏ឆ្លងដែនមិនបានសម្រេច។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេក៏មានបំណងត្រឡប់ទៅភ្នំពេញវិញ ប៉ុន្តែក៏បានជួបជាមួយកំលាំងល្បាត ដោយមានការសង្ស័យ ក៏ធ្វើការឃាត់មិនអោយចេញពីសណ្ឋាគារ និងទាក់ទងមន្ទីរសុខាភិបាលខេត្ត ស្វាយរៀង ដើម្បីយកសំណាកទៅពិនិត្យ។

នៅថ្ងៃទី០១ មីនា ឆ្នាំ២០២១ ស្ត្រីជនជាតិវៀតណាម ខាងលើក៏ត្រូវបានយកសំណាកទៅពិនិត្យ ហើយនៅព្រឹកថ្ងៃទី០៣ ខែមីនា នេះលទ្ធផលពួកគេត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកពាក់ពន្ធ័ត្រូវបានតម្រូវអោយធ្វើចត្តាឡីស័ក និងយកសំណាកចំពោះអ្នកប៉ះពាល់ផ្ទាល់ ដូចជាអ្នកបើកបរតាក់ស៊ីផងដែរ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងនៅខាងក្រោមនេះ៕

Share This Post: