ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញទីតាំង និងពេលវេលា ដែលអ្នកកើតកូវីដចំនួន១១នាក់ធ្លាប់ទៅ ហើយអំពាវនាវឲ្យអ្នកបើកកង់បី និងអ្នកបើកតាក់ស៊ី ដែលបានដឹកភ្ញៀវទាំងនោះមកធ្វើតេស្តសំណាក
BY Khmernote Media
March 3, 2021
នៅវេលាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្ពព្រះសីហនុ បានធ្វើការបង្ហាញទីតាំង និងពេលវេលា ដែលអ្នកកើតជំងឺកូវីដ១៩ ចំនួន១១នាក់ធ្លាប់បានទៅ។ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកម៉ូតូកង់បី អ្នកបើកបររថយន្ត ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ទាំង១១នាក់នោះ សូមទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
