កូវីដ-១៩

សម្តេចតេជោ ប្រកាសអោយទប់ស្កាត់អ្នកខេត្តព្រះសីហនុ មិនអោយចរាចរណ៍ចេញទៅខេត្តផ្សេងៗ ដោយអោយតែរថយន្តដឹកទំនិញចេញចូលប៉ុណ្ណោះ

BY
Khmernote Media
March 4, 2021

កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសំលេងពិសេសមួយទៅក្នុងគ្រុបតេឡេក្រាម ដោយសម្តេចបានបញ្ជារអោយទប់ស្កាត់ការចរាចរណ៍មនុស្សក្នុងខេត្តព្រះសីហនុ ទៅកាន់រាជធានី-ខេត្តផ្សេងៗ ដើម្បីបង្ការការចម្លងរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់ខេត្តផ្សេងទៀត។

ក្នុងនោះដែរសម្តេចតេជោ បានមានប្រសាសន៍បន្តថា ចំពោះរថយន្តដឹកទំនិញគឺត្រូវធ្វើដំណើរចេញចូលធម្មតា ដើម្បីធានាបានសេដ្ឋកិច្ចនៅទៅនោះ ដោយធ្វើការទប់ស្កាត់តែមនុស្សមិនអោយចរាចរណ៍ទៅខេត្តផ្សេងប៉ុណ្ណោះ ជាពិសេសអ្នកធ្វើការតាមកាស៊ីណូ ដែលភាគច្រើនសុទ្ធតែឆ្លងជំងឺកូវីដ-១៩៕

Share This Post: