កូវីដ-១៩

បិទសណ្ឋាគារ ធនាគារ និងហាងស៊ុប ចំនួន៤កន្លែងនៅក្រុងព្រះសីហនុ និងយកទីតាំងទាំងនោះធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយពាក់ព័ន្ធករណីកូវីដ

BY
Khmernote Media
March 5, 2021

យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ ធ្លាប់ចេញចូល និងមកហូបអាហារនៅទីតាំងចំនួន០៤នៅក្នុងខេត្តព្រះសីហនុរួមមាន៖

១- ធនាគាររួយលី ស្ថិតនៅផ្លូ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
២- សណ្ឋាគារ មីនហ៊ួយ ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣- សញ្ឋាគារ និងផ្ទះល្វែងរ៉ុងកាង ស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
៤- ហាងស៊ុបឆុងឈីង កោឡោជីវ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យម្ចាស់ទីតាំងខាងលើផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូល ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវថ្មីចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងទាំងនោះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកនៅទីតាំងខាងលើ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។

Share This Post: