កូវីដ-១៩

បន្ទាន់ ! សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ អោយដឹកអ្នកជំងឺកូវីដ-១៩ ចេញពីមណ្ឌលព្យាបាលព្រែកព្នៅ មកដាក់នៅសណ្ឋាគារ Intercon វិញ

BY
Khmernote Media
March 7, 2021

ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី6 ខែមីនា ឆ្នាំ2021 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។

ក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចទទួលយកអត់បានទេ។ សម្តេចតេជោ បញ្ហាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ឲ្យខាងតែបាន៕

Share This Post: