ព័ត៌មានជាតិ

ប្រែក្លឹបកម្សាន្តទៅជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានអ្នកកើតកូវីដ១៩នៅទីនោះ

BY
Khmernote Media
March 7, 2021

យោងតាមលិខិតរបស់ រដ្ឋបាលខេត្ពព្រះសីហនុ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានធ្វើការក្នុងក្លឹប និងស្នាក់នៅផ្ទះខាងក្រោយក្លឹបអន្តរជាតិជូហាវ ស្ថិតនៅវិថីសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្នអាជីវកម្មក្លឹបអន្តរជាតិជូហាវ និងផ្អាកការចេញចូលស្នាក់នៅផ្ទះខាងក្រោយក្លឹបជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅកំសាន្ត ស្នាក់នៅ ហហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលធ្វើការក្នុងក្លឹប និងស្នាក់នៅក្នុងផ្ទះខាងក្រោមចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនោះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការក្នុងក្លឹប អ្នកស្នាក់នៅក្នុងផ្ទះខាងក្រោយក្លឹប ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។

Share This Post: