បច្ចេកវិទ្យា

Nokia 7 Plus ទំនងជាបង្ហាញខ្លួននៅប៉ុន្មានខាងមុខនេះក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទ

BY
Khmernote Media
February 23, 2018

កាលពីពេលថ្មីៗនេះ ព័ត៌មានទាក់ទងនឹងការលេចធ្លាយពីរូបរាងរបស់ស្មាតហ្វូន Nokia 7 Plus ជាច្រើន ដែលបង្ហាញថា ស្មាតហ្វូននេះមានផ្ទៃខាងមុខមានពណ៌ខ្មៅ និងមានផ្ទៃខាងក្រោយ២ពណ៌សម្រាប់ជ្រើសរើស ពណ៌ស និងខ្មៅ។

ស្មាតហ្វូន Nokia 7 Plus ត្រូវបានគេជឿជាក់ថានឹងដាក់បង្ហាញប៉ុន្មានខាងមុខនៅក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទពិភពលោក (Mobile World Congress) ជាមួយស្មាតហ្វូនដ៏ទៃទៀត។ Nokia 7 ត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីប Snapdragon 660 អេក្រង់ 6 អ៊ីញ កាមេរ៉ាក្រោយ 12ម៉េហ្គាភិចសែល និងខាងមុខ 16 មេហ្គាភិចសែល។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺស្មាតហ្វូននេះនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android One តែម្តង៕

សេម
ប្រភព៖ gsmarena

Share This Post: