គួរតែ update ស្មាតហ្វូនរបស់ខ្លួនភ្លាមទៅ បើមិនចង់ស៊យធំទេនោះ
- July 27, 2018
អ្នកប្រើស្មាតហ្វូនជាច្រើនត្រូវបានគេព្រមានឲ្យធ្វើការ update ប្រព័ន្ធប្រតិបត្តិការរបស់ពួកគេជាបន្ទាន់ ដើម្បីការពាររាល់ទិន្នន័យរបស់ពួកគេដូចជា សារផ្ទាល់ខ្លួន និងរូបថតជាដើម ដែលអាចនឹងត្រូវបានគេលួច។ បញ្ហាបច្ចេកទេសមួយ ដែលប៉ះពាល់ដល់ប្រព័ន្ធ Bluetooth បានបង្កឲ្យមានហានិភ័យដល់ Hacker អាចជ្រៀតចូលក្នុងទូរស័ព្ទ ហើយលួចយកទិន្នន័យរបស់យើងបាន។
អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple, Google និងក្រុមហ៊ុន Intel សុទ្ធតែមានហានិភ័យទាក់ទងនឹងបញ្ហាខាងលើ នេះបើយោងតាមការបញ្ជាក់ពីលោក Carnegie Mellon ក្រុមអ្នកជំនាញឆ្លើយតបភ្លាមៗទាក់ទឹងបញ្ហាកកុំព្យូទ័រ។
ប្រសិនបើអ្នកប្រើប្រាស់មិនបាន update ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទាន់ពេលទេនោះ ក្រុម Hacker នឹងមានឱកាសចូលក្នុងប្រព័ន្ធទូរស័ព្ទ ហើយលួចយកទិន្នន័យរបស់អ្នកតែម្តង ពេលនេះក្រុមហ៊ុនដែលពាក់ព័ន្ធកំពុងតែធ្វើការដោះស្រាយបញ្ហាមួយនេះ។
ក្រុមហ៊ុន Apple បានបញ្ចេញកំណែ update ថ្មី iOS 11.4 សម្រាប់ iPhone ចំណែកឯក្រុមហ៊ុន Intel បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធ Bluetooth របស់ខ្លួននៅលើប្រតិបត្តិការ Windows រីឯក្រុមហ៊ុន Google ក៏បាន update ដូចគ្នាទាំងប្រតិបត្តិការ ChromeOS និង Android។ លោក Carnegie បានជំរុញអ្នកប្រើស្មាតហ្វូនទាំងអស់យកចិត្តទុកដាក់ ចំពោះស្មាតហ្វូនរបស់ខ្លួន ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេមិនត្រូវបានអ្នកដទៃលួចយកទៅ៕
អត្ថបទ៖ ឌី
ប្រភព៖ dailymail
- Share This Post:






