ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវភ្លៀងផង! ចាប់ពីស្អែកទៅ នឹងមានភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើន

    BY Khmernote Media March 9, 2021
    ត្រៀមអាវភ្លៀងផង! ចាប់ពីស្អែកទៅ នឹងមានភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើន

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រដូវប្រាំងបាននឹងកំពុងចាប់ផ្តើម។ ទ្រនុងសម្ពាធខ្ពស់ពីប៉ាស៊ីហ្វិកបានធ្លាក់ចុះបន្តិចគ្របលើតំបន់ខ្ពង់រាបនៃភាគឦសានដែលជាហេតុបណ្តាលឲ្យមានបាតុភូតកើតឡើងនូវសម្ពាធទាបតូចៗ ដែលបំលែងពីកំដៅ-ខ្យល់ (THERMODYNAMIC) បង្កឲ្យមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ
    – នៅថ្ងៃទី១០-១២ ខែមីនា មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យមនៅបណ្តាខេត្តភាគពាយ័ព្យ។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ
    – នៅថ្ងៃទី១០ ខែមីនា មានភ្លៀងផ្គរ រន្ទះ ជាមធ្យមនៅខេត្តឧត្តរមានជ័យ

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម

    Share This Post: