សិល្បៈ

អ្នកនាងកែវ ចាន់និមល ផ្តាំតាមលោកឬទ្ធីហង្សមាស “សុំអធ្យាស្រ័យ និងសុំទោសបងប្អូនទាំងឡាយ កុំរើសអើង កុំស្អប់គាត់ គាត់គ្មានបំណងយកកូវីដមកដាក់ខ្លួនទេ”

BY
Khmernote Media
March 9, 2021

អ្នកនាងកែវ ចាន់និមល បានប្រាប់ទៅលោកឬទ្ធី ហង្សមាស តាមទូរស័ព្ទថា ស្វាមី ព្រមទាំងកូន ពិតជាបានវិជ្ជមានកូវីដ១៩ ពិតមែន ហើយពេលនេះកំពុងតែសម្រាកព្យាបាល ហើយអ្នកនាងថាគាត់ប្រយ័ត្នណាស់ និងខ្លាចណាស់ សុំអធ្យាស្រ័យ និងសុំទោសចំពោះបងប្អូនទាំងឡាយ កុំរើសអើង កុំស្អប់គាត់ គាត់គ្មានបំណងយកកូវីដមកដាក់ខ្លួនទេ។ អ្នកនាងបានថតស្ពតពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយមកទើបដឹងខ្លួនថា មានអាការៈមិនស្រួល។

អ្នកនាងក៏បានបញ្ជាក់ថាប្រាប់ពីមូលហេតុដែលធ្វើឲ្យអ្នកនាងឆ្លងកូវីដ១៩ នោះ គឺដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បៈករសិល្បៈការិនីថតស្ពត ហើយអ្នកនាងបន្តថា លោកអ៊ិន ទីតូ បានឆ្លងកូវីដ១៩ ពីលោកសែម គន្ធា ខាងប៉ូលីស។ ក្រោយមកអ្នកនាងក៏មានអាការៈមិនស្រួល មានអាការៈក្តៅខ្លួន ឈឺបំពង់ក ញាំថ្នាំមិនបាត់ ទើបសម្រេចធ្វើតេស្តកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមាន ទាំង ៣ នាក់ស្វាមីនិងកូនស្រី៕

Share This Post: