ទឹកជំនន់នៅព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើមស្រកចុះបន្តិចហើយ
- July 27, 2018
បន្ទាប់ពីទំនប់វារីអគ្គិសនីនៅប្រទេសឡាវបានបាក់ បានបណ្តាលឲ្យជំនន់ទឹកជាច្រើនបានជន់លិចនៅព្រំដែនប្រទេសឡាវ ហើយទឹកជំនន់ក៏បានហូរចូលប្រទេសកម្ពុជាយើង បណ្តាលឲ្យភូមិជាច្រើននៅខេត្តស្ទឹងត្រែងរងការជន់លិចរហូតលើសកម្រិតប្រកាសអាសន្ន។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាគិតត្រឹមម៉ោង១រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងឡើងដល់កម្ពស់ ១២,៤៦ម៉ែត្រហើយទឹកទន្លេសេកុង អាចនឹងស្រកចុះវិញជាបណ្តើរ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ទៅ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






