សិល្បៈ

ចាន់ កែវនិមល បង្ហាញរូបភាពដំបូងក្នុងបន្ទប់ព្យាបាលជំងឺកូវីដ-១៩ និងសុំអធ្យាស្រ័យ ពីមិត្តភក្តិ ក្រុមការងារទាំងអស់ផងដែរ

BY
Khmernote Media
March 9, 2021

មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនិមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង ចាន់ កែវនិមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

មុននេះបន្តិច អ្នកនាង ចាន់ កែវនិមល បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងថា “អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភនិងសួរសុខទុក្ខ ស្ថានភាពគ្រួសារខ្ញ៉ំពេលនេះមិនមានជាបញ្ហាចោទធំទេគ្រប់យ៉ាងគឺត្រូវបានមើលថែពីក្រុមគ្រូពេទ្យជំនាញ យ៉ាងណាក៏ស្នើសុំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្តិ ក្រុមការងារទាំងអស់ផងដែរ”៕

Share This Post: