នី រតនា បំភ្លឺបន្ថែមជុំវិញការចុះផ្សាយថាគ្រួសារលោកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកនាង ចាន់ កែវនិមល
- BY
- Sovann
- March 9, 2021
មានការភ្ញាក់ផ្អើលបានកើតឡើងតាំងពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង ចាន់ កែវនិមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ស្របពេលនោះដែរ អ្នកជាប់ពាក់ព័ន្ធអ្នកនាង ចាន់ កែវនិមល ក៏ត្រូវធ្វើតេស្តយកសំណាកទៅពិនិត្ររកមើលជំងឺកូវីដ-១៩ ដូចគ្នា ដោយក្នុងនោះរួមមានអ្នកសិល្បៈមួយចំនួនដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ក្នុងនោះដែរក៏មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថាក្រុមគ្រួសារតារាចម្រៀង នី រតនា ក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារឃើញរូបថតប៉ុន្មានសន្លឹក។ ជុំវិញរឿងនេះលោក នី រតនា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស បានបកស្រាយថា៖ “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទ នី រតនា និង ក្រុមគ្រួសារសូមអរគុណសម្រាប់ការព្រួយបារម្ភ និងយកចិត្តទុកដាក់របស់បងប្អូន ។ ដោយមានសារព័ត៌មានមួយចំនួនបានចុះថា ខ្ញុំបាទ និងក្រុមគ្រួសារបានជួបជាមួយបងនិមល នាពេលថ្មីៗនេះ ដូច្នេះខ្ញុំចង់ជម្រាបជូនបងប្អូនថាមិនមែនជាការពិតទេ ។ រូបភាពនេះ គឺក្រុមគ្រួសារខ្ញុំ បានជួបបងនិមល តាំងពីថ្ងៃទី20 ខែកក្កដា ឆ្នាំ2020 គឺតាំងពីកូនមែលអាយុទើបបាន 4 ខែ ហើយមួយរយៈចុងក្រោយនេះ ក៏ពួកខ្ញុំមិនបានជួបគ្នាដែរ ដោយសារជាប់ភារកិច្ចរៀងខ្លួន ។ យ៉ាងណាខ្ញុំបាទ និងក្រុមគ្រួសារ សូមជូនពរដល់បងស្រីនិមល និងក្រុមគ្រួសារ ឆាប់ជាសះស្បើយពីជំងឺ ហើយសូមបងប្អូនឈប់បន្តទំលាក់បន្ទុកឲ្យទៅខាងណា ព្រោះកូវីតវានៅជុំវិញខ្លួនយើង ដោយយើងមិនអាចដឹងមុនទេ ។ ជាចុងក្រោយ សូមបងប្អូនទាំងអស់គ្នាបង្កើនការការពារបន្ថែមទៀត ដើម្បីចៀសពីជំងឺកាចសាហាវមួយនេះ Nyvann Melanie – នីវណ្ណ មែលឡានី Sovannpheakna Heng”





- Share This Post:






