កូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន អោយសាងសង់បច្ឆាត្រៀមទុក ក្នុងករណីមានអ្នកជំងឺកូវីដបាត់បង់ជីវិត គឺយកការបូជា មិនអោយបញ្ចុះទេ
BY Khmernote Media
March 9, 2021
នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយទៅកាន់ជនរួមជាតិទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្តេចបានលើកឡើងបញ្ហាប្រសិនបើមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់តើត្រូវប្រើប្រាស់វិធានការបូជា រឺក៏បញ្ចុះ។

ក្នុងនោះដែរដោយមានការពិភាក្សាគ្នាជាមួយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្តេចតេជោ សម្រេចជ្រើសរើសយកវិធានការបូជា ដោយមិនអោយបញ្ចុះសពអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់នោះទេ។ ក្នុងនោះដែរសម្តេចក៏បានបញ្ជាអោយមានការសាងសង់បច្ឆា ដើម្បីបូជាសពអ្នកជំងឺកូវីដ-១៩ ទុកជាមុនផងដែរ ដោយសាងសង់ឆ្ងាយពីកន្លែងប្រជាពលរដ្ឋរស់នៅ ហើយនៅពេលក្រោយក៏អាចយកបច្ឆានេះដើម្បីប្រើប្រាស់បូជាសព នៅពេលក្រោយបានដូចគ្នា៕