ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាលាសង្កាត់ស្ទឹងមានជ័យ ប្រកាសឲ្យអ្នកពាក់ព័ន្ធថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២១ នៅហាងកាហ្វេ The Corner Café ផ្លូវសង្កាត់សូមអញ្ជើញ ទៅពិនិត្យសំណាក

    BY Khmernote Media March 9, 2021
    សាលាសង្កាត់ស្ទឹងមានជ័យ ប្រកាសឲ្យអ្នកពាក់ព័ន្ធថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២១ នៅហាងកាហ្វេ The Corner Café ផ្លូវសង្កាត់សូមអញ្ជើញ ទៅពិនិត្យសំណាក

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី០៩ ខែមីនា ២០២១ នៅម៉ោង១៣៖៥០នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេតេជោ នៃនាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល បានចុះមកពិនិត្យនិងយកសំណាកជាលើកទី១ ដល់ប្រជាពលរដ្ឋ មានការប៉ះពាល់មកហូបកាហ្វេ ស្ថិតនៅទីតាំងកាហ្វេ The Corner Café ផ្លូវចូលសង្កាត់ស្ទឹងមានជ័យទី១ ដែលជាលទ្ធផល ពិនិត្យ និងយកសំណាកបានចំនួន ១៧ នាក់ ស្រី៤ នាក់ ។

    ក្រោយពីបានពិនិត្យនិងយកសំណាករួចសប់គ្រប់ក្រុមគ្រូពេទ្យបានសម្រេច ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និង អ្នកដែលមិនទាន់បានពិនិត្យនិងយកសំណាក អញ្ជើញទៅពិនិត្យបន្ទាន់ នៅមណ្ឌលសុខភាព៕


    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post: