សិល្បៈ

លោក ខេម ចេញសារទាំងយប់ព្រួយបារម្ភចំពោះសុខភាព រាមច្បងហង្សមាស ដែលឆ្លងកូវីដ និងជូនពរឱ្យឆាប់ជាសះស្បើយ

BY
Khmernote Media
March 9, 2021

ក្រោយពីទទួលបានដំណឹងលោក ណុប ប៉ាយ៉ារិទ្ធ អ្នកនាងកែវ ចាន់និមល ស្វាមី និងកូន ទទួលបានវិជ្ជមានកូវីដ១៩ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ងាកមកពេលនេះលោកខេម តារាចម្រៀងរបស់ផលិតកម្ម Galaxy បានចេញសារទាំងយប់បារម្ភទាំងយប់ និងជូនពរឲ្យពួកគាត់ឆាប់ជាសះស្បើយ។ លោកបានសរសេររៀបរាប់ថា៖

“ក្នុងនាមខ្ញុំបាទជាតារាចំរៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀងនៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង(ណុបបាយ៉ារិទ្ធនិងក្រុមគ្រួសារពិធីការនីប្រចាំTVហង្សមាស )ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩ ខ្ញុំបាទពិតជាសោកស្តាយនិងមានការព្រួយបារម្ភណ៍ណាស់ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឱ្យពួកគាត់បានឆាប់ជាសះស្បើយ ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់ដឹងហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំមើលស្រាលជំងឺនេះឡើយ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់🙏🙏 សូមជួយប្រជាជនកម្ពុជាគ្រប់រូបអោយបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង”៕

Share This Post: