កូវីដ-១៩
លោកស្នងការរង សែម គន្ធា បញ្ជាក់ប្រាក់លោក មាស ឫទ្ធី ថាលោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយនោះទេ
BY Khmernote Media
March 10, 2021
បើតាមការអោយដឹងរបស់លោក មាស ឫទ្ធី ពិធីករព័ត៌មានល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះបានអោយដឹងថា លោកស្នងការរងទទួលបន្ទុកផែនចរាចរណ៍ គឺលោក សែម គន្ធា បានបញ្ជាក់ប្រាប់លោកថា លោកមិនបានឆ្លងជំងឺកូវីដ-១៩ ដូចការផ្សព្វផ្សាយតៗគ្នាលើបណ្តាញសង្គមនោះទេ គ្រាន់តែលោកត្រូវធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សិល្បៈករ សិល្បៈការនីមួយចំនួនរបស់ស្ថានីយទូរទស្សន៍ហង្សមាស បានរកឃើញវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ ខណៈដែលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានប្រកាសរកឃើញវិជ្ជមានថ្មីចំនួន៦៤នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ៕





