លោកព្រាប សុវត្ថិ បានចេញសារផ្ញើជូនបងប្អូនសិល្បករ សិល្បៈការិនី និងប្រជាជនខ្មែរ ដែលបានឆ្លងកូវីដ១៩
- March 10, 2021
កាលពីម្សិលមិញ និងថ្ងៃនេះ បានទទួលដំណឺងសិល្បករប៉ុន្មាននាក់បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ និងជាច្រើននាក់បានយកសំណាក ហើយធ្វើចត្តាឡីស័ក។ នៅពេលនេះលោកព្រាប សុវត្ថិបានចេញសារផ្តាំផ្ញើទៅបងប្អូនសិល្បករទាំងអស់ ដោយលោកបានរៀបរាប់ខាងក្រោមនេះ ជាកម្លាំងចិត្ត និងសូមឲ្យបងប្អូនសិល្បករដែលបានឆ្លងតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ លោកបានសរសេរថា៖

៉ជំរាបសួរបងប្អូនពូមីង អ៊ុំប្រុសអ៊ុំស្រី និងបងប្អូនសិល្បករទាំងអស់ ! នៅពេលនេះបងប្អូនប្រជាពលរដ្ឋនិងសិល្បករ សិល្បៈការិនីខ្មែរមួយចំនួន ដែលបានឆ្លងកូវីដ19 ហើយនិងមានអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងតាមដានសុខភាព ។ ខ្ញុំបាទ ព្រាបសុវត្ថិ រួមទាំងក្រុមគ្រួសារ ផ្ដល់ជាកម្លាំងចិត្តដល់បងប្អូន សិល្បករ និងប្រជាជនខ្មែរ ដែលបានឆ្លងកូវីដ19 សូមតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ ! យើងទាំងអស់គ្នាមានរដ្ឋាភិបាល ដែលលោកតែងតែលើកទឹកចិត្តយើងគ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់ មានក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យដ៏ល្អចាំជួយការពារ និងព្យាបាល អស់ពី កម្លាំងកាយចិត្ត ឱ្យយើងគ្រប់គ្នាបានជាសះស្បើយ ។ ពេលវេលានេះត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ខ្ញុំបាទនិងក្រុមគ្រួសារ សូមជូនពរ ឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។( បងប្អនដែលឈឺ សូមអោយឆាប់ជា បងប្អូនដែលជា ត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា ជៀសវាងជំងឺចង្រៃមកបៀតបៀនដល់ក្រុមគ្រួេសារយើង )🙏🙏🙏❤️❤️❤️ “៕



- Share This Post:






